Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំជាមួយសហគមន៍កសិកម្មកសិករសាមគ្គី នៅខេត្តបន្ទាយមានជ័យ

កិច្ចប្រជុំជាមួយសហគមន៍កសិកម្មកសិករសាមគ្គី នៅខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយសហគមន៍កសិកម្មកសិករសាមគ្គី នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់ រួមមាន៖

១-លោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត

២-លោក ផែ សុភ័ក្ត មន្ត្រីទទួលបន្ទុកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ

៣-លោក សេង ជឺឃីម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

៤-លោក ម៉ៅ វុត្ថារី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

៥-លោក សុខ ពេញដាវី ប្រធានការិយាល័យចល័តធនាគារ ARDB ប្រចាំខេត្ត

៦-លោក គ្រីប ឡាំ មេឃុំពន្លៃ

៧-កញ្ញា ជឿន សុខា មន្ត្រីកសិកម្មឃុំពន្លៃ

៨-លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ២៣ នាក់។

 

កិច្ចប្រជុំនេះ បានរៀបចំឡើងនៅក្នុងបរិវេណសាលាឃុំពន្លៃ ដើម្បីជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម កសិករសាមគ្គី ពិនិត្យតាមដានស្ថានភាពសហគមន៍កសិកម្ម និងវាយតម្លៃសហគមន៍កសិកម្ម ព្រមទាំងផ្សព្វផ្សាយអំពី គោលការណ៍ធានាគារ ARDB ដែលផ្តល់កម្ចីដល់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម ដែលមានដូចជា៖

-ពិភាក្សាអំពី ស្ថានភាព នៃការគ្រប់គ្រងសហគមន៍កសិកម្ម

-ពិភាក្សាអំពី ការផ្សព្វផ្សាយជ្រើសរើសសមាជិកសហគមន៍កសិកម្មអោយគ្រប់ចំនួន១៥០គ្រួសារ

-ពិភាក្សាអំពី ចំនួនភាគហ៊ុន ធៀបទៅនឹងចំនួនសមាជិក

-ពិភាក្សាអំពីការដាំបន្លែតម្រូវការទីផ្សារ

-ពិភាក្សា និងលើកទឹកចិត្តថ្នាក់ដឹកនាំសហគមន៍កសិកម្ម អោយដំណើរការមុខរបរក្នុងសហគមន៍កសិកម្ម

-ពិភាក្សាអំពី ការជំរុញទីផ្សារ

-ពិភាក្សាអំពី ការប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម

-ពិភាក្សាបញ្ហាប្រឈមរបស់សហគមន៍កសិកម្ម

-ពិភាក្សាអំពី ការរៀបចំសន្និបាតប្រចាំឆ្នាំ

-ពិភាក្សា និងប្រមូលទិន្នន័យសមាជិកដែលខ្វះចន្លោះ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ចូលក្នុងប្រព័ន្ធ MIS

-បុគ្គលិកធនាគារ ARDB ផ្សព្វផ្សាយអំពី នីតិវិធី គោលការណ៍ឥណទាន និងឯកសារគតិយុត្តសម្រាប់សមាជិក និងសហគមន៍ ត្រូវមានសម្រាប់ដាក់ស្នើសុំកម្ចី។

 

 

 

 

Leave a Reply

Your email address will not be published.