Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម នៅខេត្តត្បូងឃ្មុំ

មហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម នៅខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម នៅបរិវេនវត្តហត្ថិវនារាម ហៅវត្តក្តុល ភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT និងមានការអញ្ជើញចូលរួមពីលោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ មន្ត្រីកសិកម្មឃុំ លោកក្រុមប្រឹក្សាឃុំទន្លូង លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទន្លូង សរុបចំនួន ៨៧ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។

 

មហាសន្និបាតនេះ មានរបៀបវារៈ និងសម្រេចបានលទ្ធផល ដូចខាងក្រោម៖

១-ឈ្មោះសហគមន៍កសិកម្ម “សហគមន៍កសិកម្មម្រេចសុវត្ថិភាពទន្លូងមេមត់”

២-អាសយដ្ឋានទីស្នាក់ការ៖ ភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៣-មុខរបររបស់សហគមន៍កសិកម្មមាន៖

ក-ផលិតកម្ម៖ ផលិតកម្មម្រេច ស្វាយចន្ទី កៅស៊ូ ទុរេន និងចិញ្ចឹមសត្វ

ខ-កសិឧស្សាហកម្ម៖ កែឆ្នៃម្រេច គ្រាប់ស្វាយចន្ទី កៅស៊ូ និងវេចខ្ចប់ផ្លែឈើ

គ-កសិ-ពាណិជ្ជកម្ម៖ ធ្វើទីផ្សារម្រច ស្វាយចន្ទី កៅស៊ូ និងផ្គត់ផ្គង់ធាតុចូលកសិកម្ម

ឃ-សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម៖ ផ្តល់សេវាកម្មបច្ចេកទេសកសិកម្ម និងសេវាប្រាក់ឥណទានកសិកម្មដល់សមាជិក

៤-ប្រាក់សមាជិកភាព ១០ ០០០រៀល

៥-ប្រាក់ភាគហ៊ុន ៥០ ០០០រៀល

៦-ការបែងចែកប្រាក់ចំណេញសុទ្ធ៖

– មូលនិធិបម្រុង ក្នុងកម្រិត ២០%

– មូលនិធិបណ្តុះបណ្តាល ក្នុងកម្រិត ៣%

– ប្រាក់ភាគលាភ ក្នុងកម្រិត ៦០%

– មូលនិធិអភិវឌ្ឍមុខជំនួញ ក្នុងកម្រិត ១០% និង

– មូលនិធិទ្រទ្រង់ការដឹកនាំសហគមន៍កសិកម្ម ក្នុងកម្រិត ៧%

៧-បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥ នាក់ ក្នុងនោះមានស្រ្តី ០២ នាក់

៨-បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣ នាក់។

 

 

Leave a Reply

Your email address will not be published.