October 28, 2025
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មដីក្រហមរីកចម្រើន នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មដីក្រហមរីកចម្រើន នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា។
ការជួបប្រជុំនេះ ផ្តោតលើសកម្មភាពសំខាន់ៗ ដូចខាងក្រោម៖
១-តាមដានការអនុវត្តសកម្មភាពរបស់ថ្នាកដឹកនាំសហគមន៍កសិកម្ម
២-ពិនិត្យ និងណែនាំអំពី សកម្មភាពដាំដុះបន្លែ និងការផ្សារភ្ជាប់ទៅទីផ្សារ
៣-ផ្សព្វផ្សាយ និងជំរុញឱ្យយកចិត្តទុកដាក់លើការដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់
៤-ផ្សព្វផ្សាយអំពី គោលការណ៍ឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT សម្រាប់វិនិយោគលើផលិតកម្មបន្លែ
៥-ការកំណត់ទីតាំងផ្ទះសមាជិកសម្រាប់បញ្ចូលក្នុងប្រព័ន្ធ MIS ។







