Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មខ្ពបអាទាវ នៅខេត្តកណ្ដាល

ការជួបប្រជុំជាមួយសហគមន៍កសិកម្មខ្ពបអាទាវ នៅខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបប្រជុំជាមួយសហគមន៍កសិកម្មខ្ពបអាទាវ នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ដែលមានអ្នកចូលរួមសរុប ៧ នាក់ ក្នុងនោះមានស្រ្តី ១ នាក់។

 

គោលបំណងនៃការជួបប្រជុំនេះ គឺពិនិត្យលើការដឹកនាំ ការគ្រប់គ្រង និងការងារផលិតកម្ម របស់សហគមន៍កសិកម្ម។

 

លទ្ធផលសម្រេចបាន រួមមាន៖

-បានសម្របសម្រួលឱ្យសហគមន៍កសិកម្ម ផ្តល់តារាងព័ត៌មានបច្ចុប្បន្នភាពសមាជិកក្នុងសហគមន៍កសិកម្មក្រោយរៀបចំធ្វើមហាសន្និបាតកន្លងមក ដើម្បីក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ធ្វើបច្ចុប្បន្នភាពក្នុងប្រពន្ធ័ MIS បានទាន់ពេលវេលា

-បានជម្រាបអំពី គោលការណ៍ផ្តល់ប្រាក់កម្ចី ពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT សម្រាប់ការវិនិយោគរបស់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម (ករណីមានអ្នកស្នើសុំ សូមផ្តល់ឈ្មោះតាមគំរូតារាង ដែលបានផ្តល់ជូន)

-បានពិនិត្យការដាំដុះបន្លែ ក្នុង និងក្រៅផ្ទះសំណាញ់ របស់សមាជិក តាមចម្ការ ខណៈដែលចម្ការមួយចំនួនរងការលិចទឹក ដោយសារជំនន់ទន្លេ និងទឹកភ្លៀង

-បានជំរុញការផលិត របស់សមាជិកសហគមន៍កសិកម្ម

-បានដំណើរការផលិតតាមការណែនាំអំពី បច្ចេកទេសរបស់កសិករនាំមុខ (ប្រព័ន្ធស្រោចតំណក់ទឹក ការផលិតជីកំប៉ុស្តិ៍ ការសម្អាតដីសម្លាប់មេរោគ មុនអនុវត្តបន្ត…)។

 

 

 

 

Leave a Reply

Your email address will not be published.