Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់-ទទួលវិញ្ញាបនបត្រសហគមន៍កសិកម្មអូរសំរិលអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង

ពិធីប្រគល់-ទទួលវិញ្ញាបនបត្រសហគមន៍កសិកម្មអូរសំរិលអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួលវិញ្ញាបនបត្រសហគមន៍កសិកម្មអូរសំរិលអភិវឌ្ឍន៍ នៅសាលាឃុំអូរសំរិល ស្រុកសំទ្បូត ដែលមានអ្នកចូលរួមសរុប ១៦ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។

 

លទ្ធផលសម្រេចបាន៖

(១) របាយការណ៍ស្តីពី ស្ថានភាពសហគមន៍កសិកម្មលើការចិញ្ចឹមមាន់ស្រែរបស់សមាជិកសរុប ១២១ គ្រួសារ (ស្រ្តីជាមេគ្រួសារ ៨៩ គ្រួសារ) លើផ្ទៃដីចិញ្ចឹមសរុប ១៧ ហិកតា ទទួលបានទិន្នផលប្រចាំឆ្នាំ ២៥ តោន និងមានហ៊ុនសរុប ២០៣ ហ៊ុន ( ២០ ០០០ រៀល/ហ៊ុន)

(២) ផ្តល់យោបល់ពី លោកអនុប្រធានមន្ទីរកសិកម្ម លើស្ថានភាពចិញ្ចឹមមាន់ ទីផ្សារ និងការគាំទ្រពីកម្មវិធី ASPIRE-AT

(៣) បានប្រគល់-ទទួលវិញ្ញាបនបត្រ ត្រា សៀវភៅសហគមន៍កសិកម្ម ជូនលោកមេឃុំ និងប្រធានសហគមន៍កសិកម្ម។

 

 

 

Leave a Reply

Your email address will not be published.