October 27, 2025
ការជួបជាមួយកសិករក្នុងសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបជាមួយកសិករក្នុងសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
គោលបំណង នៃការជួបនេះ គឺទៅជួយរៀបចំឯកសារពាក់ព័ន្ធសម្រាប់កម្ចីប្រាក់ពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT របស់កសិករចំនួន ២ នាក់ ដោយដាក់ជូនធនាគារ ពិនិត្យ និងផ្តល់យោបល់ត្រឡប់មកវិញ ដើម្បីកែសំរួលក្នុងករណីចាំបាច់ និងដំណើរការវាយតម្លៃទ្រព្យធានា ព្រមទាំងការផ្តល់ប្រាក់កម្ចី។
បន្ទាប់មក ក្រុមការងារបានទៅមើលការដាំបន្លែរបស់កសិករ។ សូមបញ្ជាក់ថាទីផ្សារបន្លែនៅក្នុងសហគមន៍កសិកម្មនេះ មិនសូវមានជួបបញ្ហាទេ ដោយមានអ្នកចាំទទួលទិញលើកយកទៅលក់បោះដុំនៅតាមទីផ្សារនៅស្រុកបវេល ក្រុងប៉ៃលិន និងផ្សារ ភួ ពុយ បាត់ដំបង ផងដែរ។






