Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Yannick Nicolas Milev ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង “ ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅកម្ពុជា (Climate Resilience Enhancement for Building Adaptive Capacity in Agri-Value Chains in Cambodia, CREA) ។ គម្រោងនេះបានទទួលការគាំទ្រថវិកាពីមូលនិធិបរិស្ថានសាកល (GEF) តាម រយៈមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើននឹងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ហិរញ្ញប្បទាន ឬ ដើមទុន សរុបចំនួន ១ ៤៥០ ០០០ ដុល្លារអាមេរិក ជូនកសិករ និងសហគមន៍កសិកម្ម សម្រាប់វិនិយោគលើសម្ភារ បរិក្ខារ គ្រឿងយន្ត ដែលជាបច្ចេកវិទ្យាជួយធ្វើឱ្យផលិតកម្មកសិកម្មកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកកាត់បន្ថយបញ្ហាដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ។

 

 

 

 

Leave a Reply

Your email address will not be published.