October 6, 2025
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មល្ងៀងមានជ័យ នៅខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ៩ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។
គោលបំណង នៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
-គាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្ម
-បង្ហាញអំពីវឌ្ឍនភាពរបស់កសិករនាំមុខ
-ផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទាន ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់សហគមន៍កសិកម្ម។







