ការផ្សព្វផ្សាយ និងពន្យល់អំពីលក្ខខណ្ឌផ្តល់ប្រាក់កម្ចីពីធនាគារ ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានផ្សព្វផ្សាយ និងពន្យល់អំពីលក្ខខណ្ឌផ្តល់ប្រាក់កម្ចីពីធនាគារ ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ដល់សមាជិកសហគមន៍កសិកម្ម សម្បត្តិមានជ័យ នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក និងបានទៅកំណត់ទីតាំងផ្ទះសមាជិកសហគមន៍កសិកម្ម ដោយសហការជាមួយលោកមេភូមិល្បើក។
ជាលទ្ធផល៖
១-បានពន្យល់អំពីគោលការណ៍ និងលក្ខខណ្ឌកម្ចី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលមានបំណងខ្ចីលុយយកទៅវិនិយោគលើផលិតកម្មមាន់ស្រែ ព្រមទាំងគុណសម្បត្តិ និងផលប្រយោជន៍ ដែលកម្មវិធី ASPIRE-AT នឹងគាំទ្រតាមរយៈការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប និងមានការលើកទឹកចិត្ត ប្រសិនបើសមាជិកដែលបានខ្ចី និងអនុវត្តបានត្រឹមត្រូវតាមការណែនាំពីធនាគារ ARDB ។ អ្នកចូលរួមបានយល់អំពីគោលបំណងរបស់កម្មវិធី ក្នុងការគាំទ្រដល់សហគមន៍កសិកម្ម។ ជាមួយនេះដែរ ក៏បានផ្តល់ជាយោបល់អោយរៀបចំក្រុមផលិត ដោយជ្រើសរើសសមាជិកដែលមានសក្តានុពល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
២-បានសហការជាមួយប្រធានសហគមន៍កសិកម្ម និងលោកមេភូមិ ក្នុងការទៅកំណត់ទីតាំងផ្ទះសមាជិកសហគមន៍កសិកម្ម ចំនួន ៦០ ខ្នងផ្ទះ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ MIS ។
៣-បានទៅពិនិត្យការចិញ្ចឹមមាន់របស់កសិករ ប៉ឹម រឿន ដែលកំពុងចិញ្ចឹមមាន់សាច់ ២៥០ ក្បាល តាមលក្ខណៈបច្ចេកទេស ហើយក៏ជាសមាជិកកំពុងដាក់សំណើសុំខ្ចីលុយពីធនាគារ យកទៅវិនិយោគលើការចិញ្ចឹមមាន់នេះផងដែរ។




