ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិកររុងរឿង នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិកររុងរឿង នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីពិនិត្យ និងកែសម្រួលឈ្មោះសមាជិកសហគមន៍កសិកម្មចំនួន ១៦ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់ ក្នុងប្រព័ន្ធ MIS ។
ជាលទ្ធផល៖
-ឈ្មោះកសិករជាសមាជិកសហគមន៍កសិកម្មទាំង ១៦ នាក់ ត្រូវបានផ្ទៀងផ្ទាត់ និងកែតម្រូវក្នុងប្រព័ន្ធ MIS និងបានលុបឈ្មោះសមាជិកដែលបានលាឈប់ពីសហគមន៍កសិកម្មចំនួន ២ នាក់ ព្រមទាំងបានណែនាំឱ្យសហគមន៍កសិកម្មផ្តល់ពត៌មានអំពីសមាជិកចូលថ្មីចំនួន ៣ នាក់ ដើម្បីបញ្ចូលក្នុងប្រព័ន្ធ MIS បន្ថែមទៀត។
-សហគមន៍កសិកម្មបានលើកសំណូមពរដល់កម្មវិធី និងធនាគារ ARDB ជួយពន្លឿនក្នុងការសិក្សាវាយតម្លៃក្នុងការផ្តល់ប្រាក់កម្ចីដល់សមាជិកសហគមន៍កសិកម្ម ដែលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានផ្ញើទៅថ្នាក់ជាតិ និងធនាគារហើយ។



