Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការទៅប្រមូលទិន្នន័យ របស់កសិករជាសមាជិកសហគមន៍កសិកម្ម “បន្លែសុវត្ថិភាពតេជោភ្នំឆ័ត្រ” ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ MIS របស់កម្មវិធី ASPIRE-AT នៅខេត្តបន្ទាយមានជ័យ

ការទៅប្រមូលទិន្នន័យ របស់កសិករជាសមាជិកសហគមន៍កសិកម្ម “បន្លែសុវត្ថិភាពតេជោភ្នំឆ័ត្រ” ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ MIS របស់កម្មវិធី ASPIRE-AT នៅខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានទៅប្រមូលទិន្នន័យ និងយកទីតាំងរបស់កសិករជាសមាជិកសហគមន៍កសិកម្ម “បន្លែសុវត្ថិភាពតេជោភ្នំឆ័ត្រ” ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ MIS របស់កម្មវិធី ASPIRE-AT នៅឃុំស្វាយចេក ស្រុកស្វាយចេក ដែលមានអ្នកចូលរួមសរុប ១៣ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។

 

ក្រុមការងារបានពិភាក្សាអំពីគោលបំណងនៃការយកទិន្នន័យតាមផ្ទះកសិករជាសមាជិកសហគមន៍កសិកម្ម និងជំរុញឱ្យមានសមាជិក ១៥០ គ្រួសារយ៉ាងតិច ព្រមទាំងប្រមូលទិន្នន័យដែលខ្វះខាត (អត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ រូបថត) សម្រាប់បញ្ចូលទៅក្នុងប្រព័ន្ធ MIS ។

 

ជាលទ្ធផល បានប្រមូលទិន្នន័យចំនួន ៧0 គ្រួសារកសិករ និងបានបញ្ចូលទិន្នន័យរួចរាល់ទាំងអស់។

 

 

 

Leave a Reply

Your email address will not be published.