October 2, 2025
ការគាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្មដូនមាសមានជ័យ នៅខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានទៅគាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្មដូនមាសមានជ័យ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ១១ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។
ក្រុមការងារបានពិនិត្យ និងពិភាក្សាអំពីការគ្រប់គ្រងបញ្ជីស្នាម ការងារបិទបញ្ជីគណនេយ្យ វិញ្ញាបនបត្រចុះបញ្ជី លក្ខន្តិកៈសហគមន៍កសិកម្ម ពិនិត្យបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម និងប្រមូលទិន្នន័យ ដើម្បីបញ្ចូលក្នុងទម្រង់ផែនការសកម្មភាព និងផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម ដែលត្រូវរៀបចំ។


