ការទៅយកទីតាំងរបស់សមាជិកសហគមន៍កសិកម្ម (lat and long) និងថតរូប ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ MIS របស់កម្មវិធី នៅខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានដឹកនាំដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត មានការចូលរួមដោយ លោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ផែ សុភ័ក្ត មន្ត្រីទទួលបន្ទុកផ្នែកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ នៃកម្មវិធី លោកស្រី ស៊ុន សុខេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ម៉ៅ វុត្ថារី លោកស្រី ទន់ សម្ភស្ស និង លោក សេង ជឺឃីម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលអ្នកចូលរួមសរុប ១២ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់ ទៅយកទីតាំងរបស់សមាជិកសហគមន៍កសិកម្ម (lat and long) និងថតរូប ដើម្បីបញ្ចូល ទៅក្នុងប្រព័ន្ធ MIS របស់កម្មវិធី។ កសិករជាសមាជិកសហគមន៍កសិកម្ម “អភិវឌ្ឍន៍ឃុំស្រះរាំង” នៅឃុំស្រះរាំង ស្រុកមង្គលបូរី។
ក្រុមការងារបានពិភាក្សាអំពីគោលបំណងនៃការយកទិន្នន័យតាមផ្ទះគ្រួសារកសិករជាសមាជិកសហគមន៍កសិកម្ម និងជួយជំរុញឱ្យមានសមាជិក ១៥០ គ្រួសារយ៉ាងតិច និងប្រមូលទិន្នន័យ ដែលខ្វះខាតសម្រាប់បញ្ចូលក្នុងប្រព័ន្ធ MIS (អត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ រូបថត)។
ជាលទ្ធផល បានទៅយកទិន្នន័យសមាជិកសហគមន៍កសិកម្មសរុប ១០៧ គ្រួសារ និងបានបញ្ចូលទិន្នន័យរួចរាល់ទាំងអស់។




