Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការគាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្មស្វាយចន្ទីរំចេក នៅខេត្តត្បូងឃ្មុំ

ការគាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្មស្វាយចន្ទីរំចេក នៅខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានទៅគាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្មស្វាយចន្ទីរំចេក នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ៩ នាក់ ក្នុងនោះមានស្រ្តី ១ នាក់។

 

ក្រុមការងារបានពិនិត្យ និងពិភាក្សាការគ្រប់គ្រងបញ្ជីស្នាម ការងារបិទបញ្ជីគណនេយ្យ វិញ្ញាបនបត្រចុះបញ្ជី លក្ខន្តិកៈសហគមន៍កសិកម្ម បញ្ជីឈ្មោះថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម និងការប្រមូលទិន្នន័យ ដើម្បីបញ្ចូលក្នុងទម្រង់ផែនការសកម្មភាព និងផែនការអាជីវកម្ម របស់សហគមន៍កសិកម្ម ដែលត្រូវរៀបចំ។

 

Leave a Reply

Your email address will not be published.