Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វេទិកានៃកិច្ចប្រជុំបណ្តាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃមាន់ស្រែ របស់កម្មវិធី ASPIRE-AT

វេទិកានៃកិច្ចប្រជុំបណ្តាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃមាន់ស្រែ របស់កម្មវិធី ASPIRE-AT

វេទិកានៃកិច្ចប្រជុំបណ្តាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃមាន់ស្រែ
———-

ដើម្បីពង្រឹងសមត្ថភាព និងភាពជាដៃគូរវាងកសិករនាំមុខ លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ វេទិកាបណ្តាញកសិករនាំមុខ ដ៏មានសារៈសំខាន់មួយ នៅឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ វេទិកានេះបានប្រមូលផ្តុំកសិករឆ្នើម និងកសិករនាំមុខចំនួន ៦២នាក់ (ក្នុងនោះ មានស្ត្រី ១៩ នាក់) មកពីខេត្តគោលដៅទាំង ២១ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នា ។

លទ្ធផលវេទិកានេះ កសិករនាំមុខទទួលបានចំណេះដឹងជាច្រើនរួមមាន៖
១. ទទួលបានបច្ចេកទេសជាក់ស្ដែង និងបទពិសោធន៍ល្អៗ
កសិករបានទទួលឱកាសដ៏កម្រក្នុងការ ចែករំលែក និង រៀនសូត្រ ផ្ទាល់ពីគ្នាទៅវិញទៅមកនូវបច្ចេកទេស និងបទពិសោធន៍ល្អៗដែលពួកគេបានអនុវត្តដោយជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែ។ នេះជាការបង្កើននូវ ចំណេះដឹង ផលិតកម្មដែលងាយអនុវត្ត និងមានប្រសិទ្ធភាពខ្ពស់។
២. រកឃើញដំណោះស្រាយរួមសម្រាប់នូវបញ្ហាជួបប្រទះ
វេទិកានេះបានក្លាយជាកន្លែងពិភាក្សាដោយបើកចំហរ អំពី ឧបសគ្គ ដែលកសិករបានជួបប្រទះក្នុងដំណើរការផលិតកម្មមាន់ស្រែ។ តាមរយៈការពិគ្រោះយោបល់ និងការផ្លាស់ប្តូរគំនិត អ្នកចូលរួមបាន រួមគ្នាស្វែងរក នូវវិធីដោះស្រាយប្រកបដោយ ប្រសិទ្ធភាព និង និរន្តរភាព ដើម្បីជំរុញខ្សែច្រវាក់តម្លៃឱ្យរីកចម្រើន។
៣. ក្លាយជាអ្នកចែកចាយចំណេះដឹង និងបង្កើនការយល់ដឹងយេនឌ័រ
ក្រៅពីការបង្កើនជំនាញបច្ចេកទេស វេទិកាក៏បានផ្ដោតលើការ កសាងសមត្ថភាពយូរអង្វែង ដល់កសិករនាំមុខឱ្យក្លាយជា អ្នកចែករំលែកចំណេះដឹងត្រឡប់ទៅសហគមន៍របស់ខ្លួនវិញ។ លើសពីនេះ ពួកគេក៏បាន ពង្រីកការយល់ដឹង បន្ថែមពីទស្សនៈយេនឌ័រក្នុងវិស័យកសិកម្ម ដែលជួយលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យនេះ។

 

វេទិកានេះមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់កសិករដែលចូលរួមផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយដល់សហគមន៍កសិកម្ម តាមរយៈការចងក្រងឯកសារចំណេះដឹង នូវបទពិសោធន៍ល្អៗដែលនឹងត្រូវ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ៕

 

 

Leave a Reply

Your email address will not be published.