កិច្ចប្រជុំជាមួយនឹងសហគមន៍កសិកម្មចំនួន ២ ក្នុងស្រុកស្អាង នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំជាមួយនឹងសហគមន៍កសិកម្មចំនួន ២ ក្នុងស្រុកស្អាង នៅសាលាឃុំព្រែកអំបិល។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកមេឃុំព្រែកអំបិល ថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល នៅឃុំព្រែកអំបិល ស្រុកស្អាង និងសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅឃុំខ្ពប ស្រុកស្អាង មេភូមិ និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ខេត្តកណ្ដាល មានចំនួនសរុប ១៣ នាក់ ក្នុងនោះមានស្ត្រី ៤ នាក់។
ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពី៖
-ដំណើរការរបស់សហគមន៍កសិកម្មដែលបានគាំទ្រ និងបង្កើតដោយកម្មវិធី ASPIRE-AT នាពេលកន្លងមក ក្នុងខេត្តកណ្ដាល
-ការប្រើប្រាស់ថវិកា (ហ៊ុន) របស់សហគមន៍កសិកម្ម ក្នុងការធ្វើអាជីវកម្ម (ចំណេញ-ខាត)
-ផ្ទៃដីផលិតកម្មសរុប ប្រភេទផលិតកម្ម ដែលបានដាំដុះកន្លងមក និងទីផ្សារ….។ល។
-វឌ្ឍនភាព និងបញ្ហាអំឡុងពេលដំណើរការសហគមន៍
-សំណូមពរ ឬយោបល់នានា សម្រាប់កែលម្អ ឱ្យមានភាពរលូនសម្រាប់ដំណើរការសហគមន៍កសិកម្ម នាពេលអនាគត។




