September 29, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោក យ៉ាំង យ៉ន ទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការរៀបចំផែនការចិញ្ចឹម ទិញ-លក់ និងសិក្សាអំពីតម្រូវការទីផ្សារ
២.ការស្គាល់ និងជ្រើសរើសមេបាពូជមាន់ស្រែ និងមេបាពូជសម្រាប់ចិញ្ចឹមយកស៊ុតលក់
៣.ការជ្រើសរើសថ្នាំសម្រាប់ព្យាបាល
៤.ការប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងថ្នាំសម្រាប់ព្យាបាលជំងឺមាន់
៥.បច្ចេកទេសថែទាំសុខភាពអនាម័យមាន់
៦.ការចែករំលែកអំពីបទពិសោធន៍ជោគជ័យក្នុងការចិញ្ចឹមមាន់ឆាប់ធំ និងមានសុខភាពល្អ។




