សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តកំពត៖
1).បានរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំដូនយ៉យ ស្រុកឈូក ដែលមានអ្នកចូលរួមសរុប ១៦១នាក់ ក្នុងនោះស្រ្តី ៩៨នាក់។
*សមាភាពអ្នកចូលរួម៖
– លោក បេ សុភីម៉ា អភិបាលរង នៃគណៈអភិបាលស្រុកឈូក
– លោក តេង វ៉ាន់ធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតជាតំណាងលោកប្រធានមន្ទីរ
– លោកស្រី ណុប សុផារី ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្តកំពត
– លោក ហែម ហ៊ុយ ប្រធានប្រធានការិយាល័យកកសិកម្ម ធនធានធ្មជាតិ និងបរិស្ថានស្រុកឈូក
– លោក ហ៊ុន សារិន ជំទប់ទី១ ឃុំដូនយ៉យ
– លោក ឆាត សម្បត្តិ មន្រី្តកសិកម្មឃុំបានៀវ
– លោក អ៊ិន គីម មន្រ្តីកសិកម្មឃុំសត្វពង
– កញ្ញា អ៊ឺង ស្រីណា មន្រ្តីកសិកម្មឃុំបឹងនិមល
– កញ្ញា កាក់ ដាណា មន្រ្តីកសិកម្មឃុំតាកែន។
*អង្គប្រជុំមហាសន្និបាតប្រព្រឹត្តទៅ ដោយមានរបៀបវារៈ ដូចខាងក្រោម៖
– ប្រកាសហេតុ និងប្រកាសសមាសភាពចូលរួម
– របាយការណ៏សង្ខេប ស្តីពីការបង្កើតសហគមន៏កសិកម្ម
– មតិស្វាគមន៏របស់លោកក្រុមប្រឹក្សាឃុំដូនយ៉យ
– ចំណាប់អារម្មណ៏របស់លោកអភិបាលរង នៃគណៈអភិបាលស្រុកឈូក
– មតិចំណាប់អារម្មណ៏របស់លោកអនុប្រធានមន្ទីរកសិកម្ម។
*លទ្ធផលសម្រេចបាន៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០៨ រូប (ក្នុងនោះស្រី ០៥រូប)
– បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មចិញ្ចឹមមាន់ដូនយ៉យមានជ័យ»
– បានបោះឆ្នោតអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
១.ប្រាក់ភាគហ៊ុន ១០០ ០០០ រៀលក្នុងមួយហ៊ុន
២.សមាជិកភាព ៤០ ០០០ រៀលក្នុងមួយឆ្នាំ
៣.បានអនុមត័លើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស្របទៅតាមនិតិវិធី នៃច្បាប់សហគមន៏កសិកម្មទាំង ៩ ចំនុច។



2).បានរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅដំណាក់សុក្រំ ស្រុកដងទុង ដែលមានអ្នកចូលរួមសរុប ៤៨នាក់ ក្នុងនោះស្រ្តី ៣១ នាក់។
*សមាភាពអ្នកចូលរួម៖
– លោក ឈូក ថាន អភិបាលរង នៃគណៈអភិបាលស្រុកដងទុង
– លោក នាក់ ហាយ ប្រធានស្តីទីការិយាល័យកកសិកម្ម ធនធានធ្មជាតិ និងបរិស្ថានស្រុកដងទុង
– លោកស្រី ស៊ុយ ដា មន្រ្តីការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម
– លោក នី ណន មេឃុំដំណាក់សុក្រំ
– លោក អែក វីន អនុភូមិត្រពាំងឬស្សី។
*លទ្ធផលសម្រេចបាន៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ បានចំនួន ០៨ រូប ស្រី ០៤រូប។
– បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មអភិវឌ្ឍន៏ត្តពាំងឬស្សី»
– បានបោះឆ្នោតអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
១.ប្រាក់ភាគហ៊ុន ១០ ០០០រៀលក្នុងមួយហ៊ុន
២.សមាជិកភាព ២០ ០០០ រៀលក្នុងមួយឆ្នាំ
៣.បានអនុមត័លើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស្របទៅតាមនិតិវិធី នៃច្បាប់សហគមន៏កសិកម្មទាំង ៩ ចំនុច។




