Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT អមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព និង ឯកឧត្តមអនុរដ្ឋលេខាធិការ សាយ សុភភោគា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៦ របស់កម្មវិធី “គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោង ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅកម្ពុជា (CREA)” នៅទីរួមខេត្តកំពត

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT អមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព និង ឯកឧត្តមអនុរដ្ឋលេខាធិការ សាយ សុភភោគា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៦ របស់កម្មវិធី “គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោង ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅកម្ពុជា (CREA)” នៅទីរួមខេត្តកំពត ។
————————

សិក្ខាសាលា ដែលមានរយៈពេល ២ ថ្ងៃនេះ ត្រូវបានប្រព្រឹត្តទៅ ដោយមានការចូលរួមរបស់សិក្ខាកាមសរុប ចំនួន ១១០នាក់ (ក្នុងនោះ មានស្ត្រី ២៣ នាក់) ដែលជាតួអង្គដ៏សំខាន់នៅក្នុងការគ្រប់គ្រង និងអនុវត្តកម្មវិធី និងគម្រោង ។ សិក្ខាកាមទាំងនោះ គឺជា ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ធនាគារ SME និង ARDB ក្រុមហ៊ុន IIRR ព្រមទាំងមន្ត្រីលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ។

គោលបំណងសំខាន់របស់សិក្ខាសាលា គឺ ៖
1. បង្ហាញអំពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥ ព្រមទាំងលទ្ធផលរបស់បេសកកម្ម IFAD សម្រាប់មើលថែ និងតម្រង់ទិស ព្រមទាំងច្នៃបង្កើតការបន្ថែមហិរញ្ញប្បទាន ។
2. ផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រថ្មីៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលទ្ធផលសំខាន់ៗដែលកម្មវិធី ASPIRE-AT និងគម្រោង CREA ត្រូវសម្រេចឱ្យបាននៅឆ្នាំ ២០២៦។
3. ពិភាក្សា និងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៦ សម្រាប់អង្គភាពគ្រប់គ្រង និងអនុវត្តនីមួយៗ ។

Leave a Reply

Your email address will not be published.