កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិភ្នំក្រិញនៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣៥នាក់ ក្នុងនោះស្រ្តី ១២នាក់។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការធ្វើ និងរៀបចំទ្រង់មាន់
២.ការធ្វើវ៉ាក់សាំងការពារជំងឺមាន់
៣.ការថែទាំសុខភាពអនាម័យមាន់
៤.បច្ចេកទេសការផលិតចំណីមាន់ ដែលមានវត្ថុធាតុដើម បរិមាណ និងរូបមន្តក្នុងការលាយចំណី
៥.ផ្សព្វផ្សាយអំពីប្រាក់កម្ចីពីធនាគារ ARDB ។
+ជាលទ្ធផល៖
-កសិករដែលបានចូលរួមទាំងអស់ បានរៀនសូត្រ និងអនុវត្តជាក់ស្តែង ដោយមានការសម្របសម្រួល និងគាំទ្របច្ចេកទេសពីមន្រ្តីមន្ទីរកសិកម្ម និងកសិករនាំមុខ
-មន្រ្តីធនាគារ ARDB បានផ្សព្វផ្សាយអំពីដំណើរការ និងគោលការណ៍ក្នុងការផ្តល់ប្រាក់ឥណទាន ក្នុងក្របខណ្ឌកម្មវិធី ASPIRE AT ដែលផ្តោតសំខាន់លើ ទំហំប្រាក់កម្ចី គោលការណ៍ លក្ខខណ្ឌតម្រូវ (ទ្រព្យបញ្ចាំ….) បែបបទនៃការផ្តល់ប្រាក់កម្ចី និងការដាក់ពាក្យស្នើសុំកម្ចី អត្រាការប្រាក់ រយៈពេលកម្ចី និងរយៈពេលនៃការអនុម័តកម្ចី
-លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្ត បានបញ្ជាក់ជូនកសិករចិញ្ចឹមមាន់នូវលក្ខណៈវិនិច្ឆ័យនៃការគាំទ្ររបស់កម្មវិធី ពោលគឺផ្តោតការគាំទ្រដល់កសិករដែលកំពុងចិញ្ចឹមមាន់ និងធ្វើផលិតកម្មមាន់ ដែលត្រូវការទុនកម្ចីវិនិយោគសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់តែប៉ុណ្ណោះ ព្រមទាំងបានរំលឹកដល់ប្រាក់គាំទ្ររបស់កម្មវិធី (Block Grant) ផងដែរ។ តំណាងធនាគា ARDB បានបញ្ជាក់ច្បាស់ជូនកសិករ នូវការប្រើប្រាស់ទុនកម្ចីវិនិយោគដែលនឹងត្រូវបានអនុម័ត្រជូនកសិករណាម្នាក់នាពេលណាមួយ គឺមិនអាចយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងក្រៅពីគាំទ្រ ឬពង្រីកខ្សែច្រវាក់តម្លៃផលិតកម្មដែលបានកំណត់ដោយកម្មវិធី ASPIRE-AT បានទេ។



