កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខលោក ប៉ុន បូរ ទៅសមាជិកសហគមន៍កសិកម្មបួរសាមគ្គីមានជ័យ និងបានទៅពិនិត្យកសិដ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនាំមុខ នៅខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខលោក ប៉ុន បូរ ទៅសមាជិកសហគមន៍កសិកម្មបួរសាមគ្គីមានជ័យ និងបានទៅពិនិត្យកសិដ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនាំមុខ នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ដែលមានអ្នកចូលរួមសរុប ៣២នាក់ (ស្រី ២២នាក់)។
ជាលទ្ធផលសម្រេចបានរួមមាន៖ (១) កសិករនាំមុខ និងកសិករផ្សេងៗទៀតបានបង្ហាញអំពីលទ្ធផលនៃការប្រើប្រាស់ជីកំប៉ុស្តិ៍ទឹកម្នាស់/ជីកំប៉ុស្តិ៍គោកលើដំណាំបន្លែ និងមានកសិករសាយភាយសរុបចំនួន ០៥ គ្រួសារ បានផលិតជីកំប៉ុស្តិ៍ទឹកម្នាស់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (២) ណែនាំអំពីបច្ចេកទេសផលិតជីផ្សិតទ្រីកូឌីម៉ា/ជីពុលធម្មជាតិ និង បានឱ្យកសិករអនុវត្តការផលិតផ្សិតទ្រីកូឌីម៉ា/ជីពុលធម្មជាតិជាក់ស្តែង និង (៣) កសិករឈ្មោះ ប៉ុន បូរ មានផ្ទះសំណាញ់សរុប ៣២ ខ្នង (៨ម x ៤៥ម) និងបានកំពុងដាំខាតណាផ្កា (តម្លៃ ៥០០០៛/Kg) និងម្ទេសហាវ៉ៃ (តម្លៃ ៣៥០០៛/Kg) នៅកសិដ្ឋាន (Price at farm gate ) និងបានជួលកសិករជាកម្លាំងពលកម្មប្រចាំថ្ងៃសរុប ៨នាក់/ថ្ងៃ ដោយទទួលបានប្រាក់ឈ្នួលចំនួន ៣៥ ០០០៛/ថ្ងៃ និងមានអ្នកប្រមូលទិញម្នាក់ បានកំពុងប្រមូលទិញ ១ រថយន្តដឹកទៅកាន់ផ្សារស្រុកបវេល។












