Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ស្រម៉សែនជ័យ” ខេត្តកំពង់ចាម

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ស្រម៉សែនជ័យ” ខេត្តកំពង់ចាម

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ស្រម៉សែនជ័យ” ដឹកនាំដោយលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត រួមជាមួយលោកមេឃុំស្រម៉រ លោក កែវ សាវ៉ាត ទីប្រឹក្សាសម្របសម្រួលកម្មវិធី និងក្រុមការងារកម្មវិធី បានសហការជាមួយអាជ្ញាធរភូមិឃុំ និងសមាជិកសហគមន៍កសិកម្ម បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្ម ស្រម៉សែនជ័យ ផលិតកម្មមាន់ស្រែ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ។ សហគមន៍កសិកម្ម មានសមាជិកសរុបចំនួន ១៥០គ្រួសារ (ស្រី្តជាមេគ្រួសារ ៤៧គ្រួសារ)។

 

ជាលទ្ធផល៖

កម្មវិធី ASPIRE-AT បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មជាផ្លូវការ ដែលរួមមាន៖ ត្រា សៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងស្លាកសហគមន៍​កសិកម្ម ដល់សហគមន៍កសិកម្មស្រម៉រសែនជ័យ ដើម្បីឱ្យសហគមន៍កសិកម្មចាប់ផ្តើមដំណើរការអាជីវកម្ម ពីពេលនេះតទៅ។

 

 




 

Leave a Reply

Your email address will not be published.