មហាសន្និបាតវិសាមញ្ញរបស់សហគមន៍កសិកម្មចម្រុះចាងរ៉ា នៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងរួមដំណើរដោយលោក ស ធារី មន្រ្តីទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងវាយតម្លៃ និងលោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយធនាគារ ARDB ប្រចាំខេត្តរតនគិរី ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញរបស់សហគមន៍កសិកម្មចម្រុះចាងរ៉ា នៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ដោយមានការចូលរួមពីអជ្ញាធរឃុំ មេភូមិ មេប៉ុស្តិ៍ មន្ត្រីកសិកម្មឃុំ ថ្នាក់ដឹកនាំ-សមាជិកសហគមន៍កសិកម្ម និងកសិករសរុប ៤១នាក់ (ស្រី ២៩នាក់)។
+លទ្ធផលនៃមហាសន្និបាតនេះ រួមមាន៖
១.ផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT
២.រៀបចំជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មសារជាថ្មី និងបំពេញបន្ថែមសមាជិកអោយបានចំនួន ១៥០នាក់ យ៉ាងតិច
៣.របាយការណ៍ហិរញ្ញវត្ថុសហគមន៍កសិកម្ម ចំនួនសមាជិកសហគមន៍កសិកម្មដែលមានស្រាប់ និងមុខរបរសហគមន៍កសិកម្ម
៤.ធនាគារ ARDB បានផ្សព្វផ្សាយនីតិវិធីក្នុងការខ្ចីប្រាក់ពីធនាគារ។







