សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបាត់ដំបង
សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
(១) បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ជូនដល់សហគមន៍កសិកម្មផ្លូវមាសសាមគ្គី នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល
(២) បានប្រជុំតាមដាន និងគាំទ្របច្ចេកទេស ជូនដល់សហគមន៍កសិកម្មមៀនរតនមណ្ឌល នៅឃុំត្រែង ស្រុករតនមណ្ឌល
(៣) បានប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសំរោងក្នុងសាមគ្គីមានជ័យ ក្នុងការរៀបចំឯកសារពាក់ព័ន្ធសម្រាប់ចុះបញ្ផីសហគមន៍កសិកម្ម។
កម្មវិធីទាំង ៣ ខាងលើមានការចូលរួមពីប្រធានការិយាល័យកសិកម្មស្រុក និងមន្រ្តីកសិកម្មឃុំ ព្រមទាំងថ្នាក់ដឹកនាំ និងសហមាជិកសហគមន៍ មានចំនួនសរុប ២៩នាក់ (ស្រី ៩នាក់)។
ជាលទ្ធផលសម្រេចបាន រួមមាន៖
(១) កសិករនាំមុខ និងកសិករផ្សេងៗទៀត បានបង្ហាញអំពីលទ្ធផលនៃការប្រើប្រាស់ជីកំប៉ុស្ត៍ទឹកម្នាស់ និងជីកំប៉ុស្ត៍គោកលើដំណាំបន្លែ និងណែនាំអំពីបច្ចេកទេសផលិតជីផ្សិតទឹកទ្រីកូឌីម៉ា និងជីពុលធម្មជាតិ ព្រមទាំងកសិករបានអនុវត្តជាក់ស្តែង
(២) បានផ្សព្វផ្សាយអំពីគោលការណ៍ឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT (កម្ចីជាលក្ខណៈសហគមន៍ និងសមាជិកសហគមន៍) និងស្ថានភាព ព្រមទាំងផែនការបន្តនៃការអនុវត្តកម្មវិធី ASPIRE-AT
(៣) ឯកសារសម្រាប់ចុះបញ្ផីរបស់សហគមន៍កសិកម្មសំរោងក្នុងសាមគ្គីមានជ័យ ត្រូវរៀបចំរួច និងចុះហត្ថលេខាដោយលោកមេឃុំសំរោងក្នុង ព្រមទាំងត្រូវបានបញ្ផូលបន្តទៅរដ្ឋបាលស្រុកឯកភ្នំ។











