ការជួយរៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម និងត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំដោយលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត ជួយរៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម និងត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ នៅឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលមានអ្នកចូលរួមសរុប ១២នាក់ (ស្រី ២នាក់)។
+គោលបំណង៖
-រៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម
-ណែនាំអំពីប្រាក់កម្ចី និងការប្រាក់ សម្រាប់សហគមន៍ និងសមាជិកសហគមន៍
-ប្រមូលព័ត៌មានទិន្នន័យដែលនៅខ្វះចន្លោះដូចជា៖ ថតរូបកសិករ និងចុចយកទីតាំង
-ជម្រុញការប្រមូលប្រាក់សមាជិកភាព និងប្រាក់ទិញភាគហ៊ុន
-ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់សហគមន៍។
+លទ្ធផល៖
-បានពង្រាងផែនការអាជីវកម្ម និងផែនការផលិតកម្ម សម្រាប់សហគមន៍ចំនួន ១ច្បាប់
-បានណែនាំស្តីពីកម្ចីប្រាក់ និងការប្រាក់ សម្រាប់សហគមន៍ និងសមាជិកសហគមន៍ ដោយសមាជិកភាគច្រើនមានចំណាប់អារម្មណ៍ចង់ខ្ចីប្រាក់ផ្ទាល់ខ្លួន ដើម្បីយកទៅវិនិយោគក្នុងគ្រួសារ
-ថ្នាក់ដឹកនាំសហគមន៍បានឯកភាពអំពីកិច្ចសហការបន្តការប្រមូលព័ត៌មានទិន្នន័យពីសមាជិកសហគមន៍ និងផ្តល់ជូនក្រុមការងារតាមរយៈ Telegram
-ថ្នាក់ដឹកនាំសហគមន៍ទាំង ៨រូប បន្តការប្រមូលប្រាក់សមាជិកភាព និងប្រាក់ទិញភាគហ៊ុន ដើម្បីឱ្យបានគ្រប់ចំនួនតាមការអនុម័តក្នុងអង្គមហាសន្និបាតរបស់សហគមន៍
-ថ្នាក់ដឹកនាំសហគមន៍បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព លើកបញ្ហាប្រឈម និងចែករំលែកព័ត៌មានផ្សេងៗ ដែលបានអនុវត្តកន្លងមក។





