ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះពិនិត្យ និងសិក្សាស្វែងយល់អំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT ខេត្តកណ្ដាល បានចូលរួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល អមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះពិនិត្យ និងសិក្សាស្វែងយល់អំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិបាលខេត្ត មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ពន្ធ័ អភិបាល-អភិបាលរងស្រុកស្អាង មេឃុំកោះខ្សាច់ទន្លា និងអ្នកពាក់ពន្ធ័ សរុប ៣០នាក់។
ជាលទ្ធផល៖
-ឯកឧត្តមអភិបាលខេត្ត បានស្វែងយល់អំពីភាពខុសគ្នារវាងសហគមន៍កសិកម្មទំនើបជាមួយសហគមន៍កសិកម្មធម្មតា
-បានស្វែងយល់បន្ថែមអំពីការគាំទ្រដល់សហគមន៍កសិកម្មទំនើប ពីគម្រោង អង្គការដៃគូ ជាពិសេសកម្មវិធី ASPIRE-AT ដែលបានរៀបចំសិក្សាសម្មិទ្ធិលទ្ធភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ដីកោះខ្សាច់ទន្លា ទៅកាន់ដីគោក និងការគាំទ្រនានាផ្សេងទៀត
-បានពិនិត្យផ្ទាល់លើដំណើរការផលិតកម្មបន្លែក្នុងផ្ទះសំណាញ់របស់កសិករជាសមាជិកសហគមន៍ និងការលក់ទៅកាន់ទីផ្សារ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសាកសួរអំពីភាពខុសគ្នា ក្នុងការផលិតបន្លែ នៅខាងក្រៅ និងក្នុងផ្ទះសំណាញ់ រួមនឹងការចំណូល-ចំណាយសម្រាប់ផលិតកម្មនេះផងដែរ
-បានពិនិត្យមើលលើសក្តានុពលបន្ថែមសម្រាប់វិស័យទេសចរណ៍លើកោះខ្សាច់ទន្លា តាមរយៈការធ្វើកសិ-ទេសចរណ៍ ដែលស្របតាមផែនទីបង្ហាញផ្លូវមាសបៃតង ២០២៣-២០៣០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាលផងដែរ។







