August 14, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មគោកធ្លកក្រាមមានជ័យស្រី្តសាមគ្គី នៅស្នាក់ការសហគមន៍ ភូមិគីឡូតាមឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយលោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត រួមជាមួយលោកស្រី មុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍ និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ដើម្បីជួបប្រជុំជាមួយសហគមន៍កសិកម្មគោកធ្លកក្រាមមានជ័យស្រី្តសាមគ្គី នៅស្នាក់ការសហគមន៍ ភូមិគីឡូតាមឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដែលមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ៦នាក់)។
ការជួបប្រជុំនេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
-ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
-ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
-រៀបចំចងក្រងកសិករសក្តានុពល
-ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។



