Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ជូនដល់សហគមន៍កសិកម្មសាមគ្គីភូមិសូ នៅខេត្តស្វាយរៀង

ការផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ជូនដល់សហគមន៍កសិកម្មសាមគ្គីភូមិសូ នៅខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ជូនដល់សហគមន៍កសិកម្មសាមគ្គីភូមិសូ ឃុំដូនស ស្រុកស្វាយជ្រំ ដែលចូលរួមសហការជាមួយធនាគារ ARDB ថ្នាក់ជាតិ និងមន្រ្តីប្រចាំខេត្ត មានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។

កិច្ចប្រជ្រុំនេះ បានផ្តោតទៅលើចំណុចសំខាន់ ដូចខាងក្រោម៖
១-គោលការណ៍ឥណទាន
២-ផលប្រយោជន៍ នៃការទទួលបានកម្ចីពីកម្មវិធី
៣-ទំហំទឹកប្រាក់ដែលអាចខ្ចីបាន
៤-រយៈពេលខ្ចី និងលក្ខខណ្ឌ នៃការសង
៥-ប្រាក់លើកទឹកចិត្ត ទៅដល់អ្នកដែលសងបានទៀងទាត់តាមពេលកំណត់។

រាល់ចំណុចទាំងអស់ខាងលើ ត្រូវបានមន្រ្តី ARDB និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ បានពន្យល់ បកស្រាយ និងឆ្លើយនូវរាល់ចម្ងល់ របស់អ្នកចូលរួម ដើម្បីអោយពួកគាត់យល់កាន់តែច្បាស់ និងយកទៅពិចារណា ជាមួយក្រុមគ្រួសារ មុននឹងសម្រេចចិត្តខ្ចីប្រាក់។ ជាមួយនេះដែរ មានសមាជិក ៥ នាក់ បានស្ម័គ្រចិត្តចុះឈ្មោះស្នើសុំខ្ចី ក្នុងនោះមានស្រ្តី ៣ នាក់ សម្រាប់យកទៅវិនិយោគលើផលិតកម្មបន្លែ។

 

 

 

 

 

 

Leave a Reply

Your email address will not be published.