July 31, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ម៉ូវ ឆាង ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីតារាមចុងជាច នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ម៉ូវ ឆាង ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីតារាមចុងជាច នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ៤០នាក់ (ស្រី ០៦នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
(១)-វិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី
(២)-ការប្រើប្រាស់ជីធម្មជាតិ និងជីគីមី
(៣)-ការថែទាំត្រួយ ផ្កា និងក្តិប
(៤)-ការគ្រប់គ្រងសត្វល្អិត។






