Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហឿង សុភ័ក្រ ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហឿង សុភ័ក្រ ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី

 

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហឿង សុភ័ក្រ ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុប ៣២នាក់ (ស្រី ១២នាក់)។

+ជាលទ្ធផល៖

១.បានបង្ហាញអំពីគោលការណ៍នៃការធ្វើអនាម័យ និងថែទាំចំការតាមរយៈការតែងមែក និងដាក់ជី

២.ចែករំលែកអំពីការកែច្នៃឧបករណ៍តុបតែងមែក ដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច

៣.ការបង្ហាញជាក់ស្តែងអំពីការកាត់មែកចន្ទីមិនត្រឹមត្រូវកន្លងមក ដែលបង្កឱ្យមានបញ្ហា

៤.បង្ហាញអំពីតារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់

៥.បង្ហាញអំពីសារៈសំខាន់នៃការកត់ត្រាចំណូល-ចំណាយ-ចំណេញក្នុងការដាំដុះថែទាំស្វាយចន្ទី

៦.ការអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក លាបប្រេងខ្មៅ និងការដាក់ជីគល់។

 

 

Leave a Reply

Your email address will not be published.