June 19, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូតាវ៉ៅ នៅភូមិភ្នំដំបង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូតាវ៉ៅ នៅភូមិភ្នំដំបង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ៣០នាក់ (ស្រី ១៥នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖ ការបណ្តុះកូនបន្លែដោយប្រើប្រាស់ស្រកីដូងសុទ្ធជំនួសដោយការប្រើប្រាស់ល្បាយផ្សេងៗ ដែលអាចកាត់បន្ថយចំណាយ ចំណេញពេលវេលា និងកំលាំងពលកម្មផ្សេងៗ ព្រមទាំងបានបង្ហាញអំពីគោលបំណង និងអត្ថប្រយោជន៍នៃការប្រើប្រាស់សំភារៈនីមួយៗ សំរាប់អនុវត្តក្នុងការដាំបន្លែ ដល់អ្នកចូលរួមផងដែរ។





