June 20, 2025
ការជួបពិភាក្សា និងផ្ដល់ព័ត៌មានជូនសហគមន៍កសិកម្មដីក្រហមរីកចម្រើន នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបពិភាក្សា និងផ្ដល់ព័ត៌មានជូនសហគមន៍កសិកម្មដីក្រហមរីកចម្រើន នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា។
+គោលបំណង៖
១)តាមដានអំពីវឌ្ឍនភាពនៃការដឹកនាំ និងគ្រប់គ្រងរបស់ថ្នាក់ដឹកនាំសហគមន៍
២)ការវាយតម្លៃបទពិសោធន៍ និងចំណេះដឹងរបស់សហគមន៍
៣)ពន្យល់អំពីស្ថានភាព និងគោលការណ៍ឥណទានរបស់កម្មវិធី ASPIRE-AT
៤)ណែនាំបន្ថែមអំពីចំណុចខ្វះខាត ដើម្បីឱ្យសហគមន៍ដំណើរការទៅប្រកបដោយប្រសិទ្ធភាព។
+ជាលទ្ធផល៖ ថ្នាក់ដឹកនាំសហគមន៍ នៅមានការខ្វះខាតលើការដឹកនាំ ការកៀរគរសមាជិកបន្ថែម គំនិតផ្តួចផ្តើមក្នុងការរៀបចំផែនការអាជីវកម្ម សម្រាប់ឱ្យសហគមន៍មានសកម្មភាព ព្រមទាំងការកត់ត្រានានាផងដែរ។


