ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានអនុវត្តសកម្មភាពចំនួន ២
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានអនុវត្តសកម្មភាពចំនួន ២ ដូចខាងក្រោម៖
១.លោកស្រី សែន គន្ធា លោកស្រី ជា សនសោភា មន្រ្តីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានទៅសិក្សាវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសសម្រាប់ការគាំទ្រក្នុងកម្មវិធី ASPIRE-AT លើផលិតកម្មបន្លែ នៅសហគមន៍កសិកម្មស្នោជោគជ័យ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ០៧នាក់)។
២.លោក នួន ទិត្យភារាម លោក ឈាន ធី មន្ត្រីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានទៅសិក្សាវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសសម្រាប់ការគាំទ្រក្នុងកម្មវិធី ASPIRE- AT លើផលិតកម្មបន្លែ នៅសហគមន៍កសិកម្មភូមិបឹងអមតៈ នៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៩នាក់ (ស្រី ១នាក់)។



