ការប្រមូលទិន្នន័យកសិករ និងពិនិត្យការចិញ្ចឹមមាន់ស្រែ របស់កសិករជាសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ ដែលមកពីចំនួន ២ ភូមិ គឺភូមិដីស្អិត និងភូមិភ្នំក្រិញ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានប្រមូលទិន្នន័យកសិករ និងពិនិត្យការចិញ្ចឹមមាន់ស្រែ របស់កសិករជាសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ ដែលមកពីចំនួន ២ ភូមិ គឺភូមិដីស្អិត និងភូមិភ្នំក្រិញ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ជាលទ្ធផល កសិករដែលជាសមាជិកសហគមន៍ទាំង ២ ខាងលើ មានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ក្នុងទ្រង់ទ្រាយមធ្យម ដោយម្នាក់ៗមានការចិញ្ចឹមមាន់ចំនួនប្រមាណពី ១០០-១២០ ក្បាល ដោយក្នុងនោះមានមេចំនួន ២៥% បាឈ្មោល ៥% មាន់ជំទង់ ០,៨-០,៩ គីឡូក្រាមចំនួន ៥០% និងកូនមាន់តូចៗចំនួនប្រមាណ ២០%។
គ្រួសារកសិករដែលរស់នៅភូមិខាងលើ សុទ្ធតែមានបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ស្រែ ដោយពួកគាត់បានផ្តោតការអនុវត្តបច្ចេកទេសចិញ្ចឹម មានដូចជាការធ្វើវ៉ាក់សាំងមាន់ ការធ្វើចំណីមាន់ និងការថែទាំអនាម័យទ្រុង គួបផ្សំនឹងមានទីធ្លាធំទូលាយ និងមានបរិយាកាសល្អផងដែរ។ កសិករទាំង ២ អាចលក់មាន់បានចំនួនប្រមាណ ២០-២៥ ក្បាលក្នុង ១ ខែ បានប្រាក់ ៣០០,០០០ ទៅ ៣៤០,០០០ រៀល។



