Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍បុរីអូស្វាយសែនជ័យ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍បុរីអូស្វាយសែនជ័យ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

 

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍បុរីអូស្វាយសែនជ័យ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលមានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ១២នាក់)។

 

+គោលបំណង៖

– បណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី ស្តីពីការតាក់តែងមែក និងដាក់ជីគល់

– តាមដានការកត់ត្រាបញ្ជីស្នាម

– ពិនិត្យ និងណែនាំការកត់ត្រាសៀវភៅចេញ-ចូលអោយបានត្រឹមត្រូវ។

 

+ជាលទ្ធផល

– បានបង្រៀនដោយទ្រឹស្តីពីរបៀបតែងមែកដំណាំស្វាយចន្ទី និងដាក់ជីគល់ រួមទាំងការថែទាំ និងចែករំលែកបទពិសោធន៍ផ្សេងៗ។ កសិករបានអនុវត្តផ្ទាល់ លើបច្ចេកទេសតាក់តែងមែកស្វាយចន្ទី និងដាក់ជីគល់ជាមួយឧបករណ៍បច្ចេកទេសមួយចំនួន ដែរមានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម\។

– សហគមន៍កសិកម្មមានការកត់ត្រាចំណូល បានយ៉ាងត្រឹមលើការទិញហ៊ុនសរុប 157 ហ៊ុន នៃសមាជិក 17 គ្រួសារ ស្នើនឹង 1,570,000 រៀល ព្រមទាំងសមាជិកភាព 34,000 រៀល និងចំណាយចំនួន 45,500 រៀល សម្រាប់កិច្ចការរដ្ឋបាល ដែលមានភ្ជាប់ជាមួយប័ណ្ណចំណាយ និងវិក័យបត្រចំណាយ។

– សហគមន៍មានការគត់ត្រានៅលិខិតចេញ-ចូល យ៉ាងត្រឹមត្រូវ និងកំណត់ហេតុកិច្ចប្រជុំនានា។

 

+សំណូមពរ៖

– ស្នើវគ្គបណ្តុះបណ្តាលបច្ចេកទេស និងប្រើប្រាស់ជីថ្នាំ

– ស្នើកិច្ចសហការរៀបចំប្រជុំតម្រង់ទិសសហគមន៍ម្តងទៀត ដោយមានការចូលរួមពីឃុំ។

 

 

Leave a Reply

Your email address will not be published.