June 17, 2025
ការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “រកាគយពន្លឺថ្មី” នៅភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “រកាគយពន្លឺថ្មី” នៅភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ដែលមានអ្នកចូលរួមសរុប ១៤១គ្រួសារ (ស្រី្តជាមេគ្រួសារ ១៨គ្រួសារ)។
ជាលទ្ធផល៖ កម្មវិធីASPIRE-AT បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍ជាផ្លូវការដែលរួមមាន ត្រា សៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងស្លាកសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មរកាគយពន្លឺថ្មី ដើម្បីឱ្យសហគមន៍ចាប់ផ្តើមដំណើរការអាជីវកម្មចាប់ពីពេលនេះតទៅ។




