June 17, 2025
វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មសំអាងអភិវឌ្ឍន៍ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មសំអាងអភិវឌ្ឍន៍ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ៤២នាក់ (ស្រី ១១នាក់)។
+ជាលទ្ធផល
– បានបង្រៀនដោយទ្រឹស្តីអំពីរបៀបតែងមែកស្វាយចន្ទី និងដាក់ជីគល់ រួមទាំងការថែទាំ និងចែករំលែកបទពិសោធន៍ផ្សេងៗ
– កសិករបានអនុវត្តផ្ទាល់ លើបច្ចេកទេសតាក់តែងមែកស្វាយចន្ទី និងដាក់ជីគល់ជាមួយឧបករណ៍បច្ចេកទេសមួយចំនួន
– កសិករជាសមាជិកចូលរួមអនុវត្តបច្ចេកទេស ហើយមានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម សម្រាប់យកទៅអនុវត្តបន្ត និងពេញចិត្តនឹងវគ្គធ្វើបង្ហាញនេះ។
+សំណូមពរ៖
– ស្នើវគ្គបណ្តុះបណ្តាលបច្ចេកទេស និងប្រើប្រាស់ជីថ្នាំ
– ស្នើកិច្ចសហការរៀបចំប្រជុំតម្រង់ទិសសហគមន៍ម្តងទៀត។





