Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម អភិវឌ្ឍន៍បន្លែភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប

កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម អភិវឌ្ឍន៍បន្លែភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម អភិវឌ្ឍន៍បន្លែភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

គោលបំណង នៃកិច្ចពិភាក្សាមានដូចខាងក្រោម៖

១-ស្វែងយល់អំពីសកម្មភាពដឹកនាំ និងគ្រប់គ្រង របស់សហគមន៍

២-ស្ថានភាពផលិតកម្មដំណាំបន្លែ របស់សមាជិកសហគមន៍

៣-ខ្សែច្រវាក់តម្លៃបន្លែ និងទីផ្សារ

៤-ការវាយតម្លៃ ដោយប្រើប្រាស់ បញ្ជីសំណួរ ១៦ ចំណុច។

 

សូមបញ្ជាក់ថា សហគមន៍កសិកម្មអភិវឌ្ឍន៍បន្លែភូមិស្វាយធំ បានបង្កើតឡើងដោយកម្មវិធី ASPIRE-AT នៅឆ្នាំ ២០២៣ ដែលមានសមាជិកសរុប ៨៤នាក់ (ស្រី ៣២នាក់)។ ចាប់តាំងពីបានបង្កើតរហូតមកដល់បច្ចុប្បន្ន សហគមន៍ទទួលបានការគាំទ្រពីកម្មវិធីដូចជា៖ ការបញ្ជូនកសិករនាំមុខទៅទស្សនកិច្ចសិក្សាកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ នៅខេត្តសៀមរាប។ ដោយឡែកការងារផលិតកម្មមានដំណើរការល្អ ដែលមានសមាជិកសកម្មចំនួន ៥៤គ្រួសារ បាន និងកំពុងដាំដុះយ៉ាងសកម្ម ជាមួយនឹងទីផ្សារសមរម្យ។ ព្រោះថាការដាំដុះទាំងនៅទីវាល និងក្នុងផ្ទះសំណាញ់ សុទ្ធតែប្រើប្រាស់បច្ចេកទេសសមស្រប ដែលបរិមាណ និងគុណភាពឆើ្លយតបទៅនឹងតម្រូវការទីផ្សារក្នុងតំបន់។

 

 

 

Leave a Reply

Your email address will not be published.