Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលាឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលាឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី

 

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលាឃុំម៉ាលិក ស្រុកអណ្តូងមាស ដែលមានអ្នកចូលរួមសរុប ៦៥នាក់ (ស្រី ២៥នាក់)។

 

+មហាសន្និបាតនេះមានគោលបំណងដូចខាងក្រោម៖

– បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ

– អនុម័តនូវឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។

 

+មហាសន្និបាតនេះបានឯកភាពចំណុចដូចខាងក្រោម៖

– បានកំណត់ឈ្មោះសហគមន៍កសិកម្ម

– បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៧ រូប (ស្រី ៣រូប)

– បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៥ រូប

– បានកំណត់យកទីតាំងសហគមន៍នៅភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស

– បានពង្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម

– បានកំណត់មុខរបររបស់សហគមន៍មានដូចជា៖ ផលិតកម្មស្វាយចន្ទីនិងកៅស៊ូ ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារកសិកម្ម និងឥណទាន

– បានអនុម័តប្រាក់ភាគហ៊ុន ២០ ០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ៣ ០០០៛/គ្រួសារ។

 

 

Leave a Reply

Your email address will not be published.