Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មស្រែគររុងរឿង នៅភូមិស្រែគរ ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មស្រែគររុងរឿង នៅភូមិស្រែគរ ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

 

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយចន្ទី ជូនសមាជិកសហគមន៍កសិកម្មស្រែគររុងរឿង នៅភូមិស្រែគរ ២ ឃុំស្រែគរ ស្រុកសេសាន ដែលមានអ្នកចូលរួមសរុប ៣៤នាក់ (ស្រី ០៤នាក់)។

+ជាលទ្ធផល៖

– បានបង្រៀនដោយទ្រឹស្តីអំពីរបៀបតែងមែកស្វាយចន្ទី និងដាក់ជីគល់ រួមទាំងការថែទាំ និងចែករំលែកបទពិសោធន៍ផ្សេងៗ

– បានធ្វើបង្ហាញដោយអនុវត្តផ្ទាល់ លើបច្ចេកទេសតាក់តែងមែកស្វាយចន្ទី និងដាក់ជីគល់ ជាមួយឧបករណ៍បច្ចេកទេសមួយចំនួន

– កសិករជាសមាជិកសហគមន៍ចូលរួមដោយមានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម សម្រាប់យកទៅអនុវត្តបន្ត និងពេញចិត្តនឹងកម្មវិធីនេះ។

+សំណូមពរ៖

– ស្នើវគ្គបណ្តុះបណ្តាលបច្ចេកទេសលើដំណាំដំឡូងមី និងស្វាយចន្ទីរដូវផ្កា-ផ្លែ

– ស្នើសុំវគ្គបណ្តុះបណ្តាលបច្ចេកទេសបច្ចេកទេសប្រើប្រាស់ជីថ្នាំ។

 

 

 

Leave a Reply

Your email address will not be published.