កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មពិសេសរបស់អ្នកផ្តល់ហិរញ្ញប្បទាន (IFAD, EU & EIB) សម្រាប់មើលថែកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មពិសេសរបស់អ្នកផ្តល់ហិរញ្ញប្បទាន (IFAD, EU & EIB) សម្រាប់មើលថែកម្មវិធី ASPIRE-AT ។
កិច្ចប្រជុំដែលត្រូវបានសហការដឹកនាំដោយលោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជានេះ ត្រូវបានចូលរួមដោយ៖
-ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
-មន្ត្រីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EU)
-មន្ត្រីធនាគារវិនិយោគអឺរ៉ុប (EIB)
-មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
-មន្ត្រីធនាគារ SME និង ARDB
-ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម
-ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សា នៃមន្ទីរកសិកម្មខេត្តគោលដៅទាំង២១ រួមទាំងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន ៨៥ នាក់ (ក្នុងនោះ មានស្ត្រី ២៥ នាក់)។
កិច្ចប្រជុំបានដំណើរការដូចការគ្រោងទុក ដោយបានស្តាប់បទបង្ហាញ និងពិភាក្សាអំពីលទ្ធផល ដែលក្រុមបេសកម្មបានពិនិត្យ និងវាយតម្លៃ ព្រមទាំងកិច្ចការដែលត្រូវអនុវត្តនៅពេលខាងមុខ។






