មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មបន្លែ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មបន្លែ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ក្រោមអធិបតីភាព លោក ទ្រី មករា អភិបាលរង នៃគណៈភិបាលស្រុកព្រៃកប្បាស និងមានការអញ្ចើញចូលរួមពីប្រធាន-អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំចារ មន្ត្រីកសិកម្ម មេភូមិ-អនុភូមិ និងកសិករ ដែលមានអ្នកចូលរួមសរុប ១១៥នាក់ (ស្រី ៨៤នាក់)។
លទ្ធផលសម្រេចបាន៖
– បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្ម ០៨នាក់ (ស្រី ០១នាក់)
– អនុម័តឈ្មោះ សហគមន៍កសិកម្មឃុំចារអភិវឌ្ឍន៍
– អាសយដ្ឋាន៖ ភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស
– ប្រាក់ភាគហ៊ុន ២០ ០០០/ហ៊ុន
– ប្រាក់សមាជិកភាព ៥ ០០០/ឆ្នាំ
– កម្មវត្ថុមុខរបររួមមាន៖ ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារកសិផលកសិកម្ម ឥណទានកសិកម្មខ្នាតតូច និងសេវាកម្មប្រើប្រាស់រួមគ្នា
– អនុម័តលើគោលការណ៍បែងចែកប្រាក់ភាគលាភផងដែរ។



