June 13, 2025
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំកំភុន ស្រុកសេសាន ដែលមានអ្នកចូលរួមសរុប ១៥៣នាក់ (ស្រី ១២៥នាក់) ដោយមានសមាភាពអ្នកចូលរួមដូចជា៖
– មេឃុំ ០១នាក់
– មេភូមិ អនុភូមិ០៤នាក់
– កសិករចិញ ចំនួន ១៤០នាក់
– មន្ត្រីកសិកម្មឃុំ ០៥នាក់
– មន្ត្រីមន្ទីរកសិកម្មចំនួន ០២នាក់
– ទីប្រឹក្សារសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត។
*ជាលទ្ធផលសម្រេចបាន៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ចំនួន ០៨រូប (ស្រី ០៥រូប)
– បានបោះឆ្នោះជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មមាន់ស្រែសាមគ្គីឃុំកំភុន»
– បានបោះឆ្នោះអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
1.ប្រាក់ភាគហ៊ុន 10 000 រៀលក្នុងមួយហ៊ុន
2.សមាជិកភាព 2 000 រៀលក្នុងមួយឆ្នាំ។






