May 20, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ ឆៃ ចាន់ណា ទៅសមាជិកសហគមន៍កសិកម្មបឹងកន្ទួតរីកចម្រើន នៅឃុំបឹងកន្ទួត ស្រុកក្រគ ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ ឆៃ ចាន់ណា ទៅសមាជិកសហគមន៍កសិកម្មបឹងកន្ទួតរីកចម្រើន នៅឃុំបឹងកន្ទួត ស្រុកក្រគ ដែលមានអ្នកចូលរួមសរុប ៤០នាក់ (ស្រី ៣៦នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ ២ចំណុច ដូចខាងក្រោម៖
១.ផ្នែកទ្រឹស្តី៖ ការជ្រើសរើសពូជ ការជ្រើសរើសទីតាំង ការផ្សំចំណីធម្មជាតិ ការដាំចកអាសូឡា ការថែទាំ ការចាក់វ៉ាក់សាំង ការធ្វើជីវសុវត្ថិភាព ជាដើម។
២.ផ្នែកបង្ហាត់បង្ហាញផ្ទាល់៖ ការធ្វើវ៉ាក់សាំង ៣ប្រភេទ (អុត ញូវកាស និងអាសន្នរោគ) វីតាមីន និងប្រភេទថ្នាំផ្សេងទៀត។



