May 20, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ២៤នាក់)។
នៅក្នុងកម្មវិធីនេះ កសិករនាំមុខបានបង្ហាញអំពីសកម្មភាពដែលបានរៀនសូត្រពីសហគមន៍មាន់ស្រែអូរផុត និងបច្ចេកទេសចិញ្ចឹមមាន់ស្រែរួមមាន៖ ការរៀបចំទ្រុង ការជ្រើសរើសពូជ ការថែទាំកូនមាន់ ការធ្វើអនាម័យ ការធ្វើវ៉ាក់សាំង និងចែករំលែកបទពិសោធន៍ដែលជួបប្រទះក្នុងការចិញ្ចឹមមាន់ ព្រមទាំងបានអនុវត្តជាក់ស្តែងលើវ៉ាក់សាំងញូកាស និងអុតផងដែរ។



