Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោក មឿ សុភី អភិបាលរងស្រុកក្រឡាញ់ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តសៀមរាប លោក ឡាំ ពុត មេឃុំរោងគោ ព្រមទាំងអ្នកចូលរួមសរុប ៤២នាក់ (ស្រី ៣០នាក់)។

មហាសន្និបាតកំណើតនេះសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

-បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍៖ សហគមន៍កសិកម្មរោងគោសាមគ្គីអភិវឌ្ឍ ដែលមានទីតាំងនៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់

-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបាន ៥រូប (ស្រី ២រូប)

-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបាន ៣រូប (ស្រី ១រូប)

-បានអនុម័តប្រាក់ភាគហ៊ុន ៣០,០០០រៀល/ហ៊ុន

-បានអនុម័តប្រាក់សមាជិកភាព ៥,០០០រៀល/ម្នាក់

-បានអនុម័តលើការបែងចែកប្រាក់ភាគលាភ៖

១. មូលនិធិបម្រុង ២០%

២. មូលនិធិបណ្តុះបណ្តាល ៣%

៣. មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ ១០%

៤. មូលនិធិអភិវឌ្ឍសហគមន៍  ១៤%

៥. មូលនិធិជួយសង្គម ៣%

៦. ប្រាក់ភាគលាភជូនសមាជិក ៥០%

-បានអនុម័តទៅលើមុខរបរសហគមន៍កសិកម្ម៖

១. ទីផ្សារកសិផល

​​​​​​​​​​​​​​​​​​​           ២. ផ្គត់ផ្គង់ធាតុចូលកសិកម្ម

៣. ឥណទានខ្នាតតូច

-បានណែនាំអំពីតួនាទី និងភារកិច្ច​របស់ថ្នាក់ដឹកនាំ​សហគមន៍កសិកម្ម

-បានណែនាំអំពីការរៀបចំបញ្ជីស្នាម និងការរៀបចំពាក្យសុំចូលជាសមាជិកសហគមន៍។

 

 

Leave a Reply

Your email address will not be published.