May 20, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ ហេង គឹមនឿម ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិប្រាសាទភ្នំដី សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ ហេង គឹមនឿម ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិប្រាសាទភ្នំដី សង្កាត់បុស្បូវ ក្រុងសំរោង ដែលមានអ្នកចូលរួមសរុប ៤៦នាក់ (ស្រី ១៥នាក់)។
+កម្មវិធីនេះ បានបង្ហាញបច្ចេកទេសដូចខាងក្រោម៖
១-ការជ្រើសរើសទីតាំងចិញ្ចឹម
២-ការជ្រើសរើសមេបា/ជ្រើសរើសពូជ
៣- ការទុកដាក់ស៊ុត
៤- ការថែទាំសុខភាពមាន់ និងអនាម័យ
៥- ការព្យាបាលមាន់
៦- ពីរបៀបផ្សំចំណី
៧- របៀបធ្វើវ៉ាក់សាំង។
+វិធីសាស្ត្រក្នុងការចែករំលែក
១.ទ្រឹស្តីអំពីចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីដំណើរទស្សនៈកិច្ចសិក្សានៅខេត្តតាកែវ
២.ការអនុវត្តផ្ទាល់អំពីរបៀបធ្វើវ៉ាក់សាំង
៣.ការអនុវត្តអំពីរបៀបផ្សំចំណី។










