Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ទាំង ៣ភូមិ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ទាំង ៣ភូមិ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ

 

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ទាំង ៣ភូមិ ក្នុងឃុំរៀបរយ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ១១០នាក់ (ស្រី ៧៧នាក់)។

លទ្ធផលមហាសន្និបាតនេះបានអនុម័ត មានដូចខាងក្រោម៖

  • កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកសិកររៀបរយសែនជ័យ”
  • បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន​ ៥រូប
  • បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ៣រូប​
  • កំណត់យកទីតាំងនៅភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
  • មុខរបររបស់សហគមន៍មាន៖ ជំនួញទីផ្សារទិញលក់កសិផល (ចន្ទី ដំឡូងមី ស្រូវ សណ្ដែកសៀង…) ផ្កត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ ជី ថ្នាំកសិកម្ម)សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល ។ល។
  • អនុម័តប្រាក់ភាគហ៊ុន ២០,០០០៛ ក្នុង១ហ៊ុន រីឯប្រាក់សមាជិកភាព ៣,០០០៛ ក្នុងមួយគ្រួសារ
  • អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
  • ការបែងចែកប្រាក់ចំណេញ៖

– មូលនិធិបម្រុង ២០%

– មូលនិធិបណ្តុះបណ្តាល ៣%

– មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍​ ២៨%

– មូលនិធិលើកទឹកចិត្ត(សមាជិក) ១%

– មូលនិធិអភិវឌ្ឍន៍មុខជំនួញ​ ១៦%

– ប្រាក់ភាគលាព(សមាជិក) ៣០%

– មូលនិធិសង្គម និងកុមារ ២%។

ក្រុមការងារក៏បានណែនាំអំពីតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍ និងណែនាំអំពីការចុះឈ្មោះចូលជាសមាជិកសហគមន៍ (បំពេញពាក្យសុំចូលជាសមាជិកសហគមន៍ តារាងភាគហ៊ុន…..។ល។)

 

 

Leave a Reply

Your email address will not be published.