Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទឹកចិត្តគារកសិកម្ម នៅឃុំគារ ស្រុកមោងឬស្សី និងសហគមន៍កសិកម្មសម្រស់មុខរាហ៍ នៅឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទឹកចិត្តគារកសិកម្ម នៅឃុំគារ ស្រុកមោងឬស្សី និងសហគមន៍កសិកម្មសម្រស់មុខរាហ៍ នៅឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទឹកចិត្តគារកសិកម្ម នៅឃុំគារ ស្រុកមោងឬស្សី និងសហគមន៍កសិកម្មសម្រស់មុខរាហ៍ នៅឃុំមុខរាហ៍ ស្រុករុក្ខគីរី ដែលមានអ្នកចូលរួមសរុប ៤៦នាក់ (ស្រី ២០នាក់)។

ជាលទ្ធផលសម្រេចបានដូចជា៖ ១)ចែករំលែកបទពិសោធន៍ និងចំណេះដឹង ដោយកសិករនាំមុខ របស់សហគមន៍កសិកម្មទាំងពីរ ដែលបានចិញ្ចឹមមាន់ខ្លួនឯងផ្ទាល់ និងលទ្ធផលការទស្សនៈកិច្ចសិក្សានៅកន្លែងកសិករចិញ្ចឹមមាន់ របស់សហគមន៍កសិកម្មនៅខេត្តតាកែវ ២)បង្ហាញបច្ចេកទេសសំខាន់ៗអំពីការចិញ្ចឹមមាន់តាមលក្ខណៈជីវសុវត្ថិភាព ៣)អនុវត្តផ្ទាល់លើការចាក់វ៉ាក់សាំងការពារជម្ងឺមាន់ (ញ៉ូកាស់ អ៊ុតមាន់ អាសន្នរោគ) ៤)ផ្សំចំណីសម្រាប់មាន់ចំទង់/ធំ ដោយចំណាយថវិកាតិច ៥)ការបំបែកទឹកអ៊ីអឹម(សម្រាប់ប្រើប្រាស់ការចិញ្ចឹមសត្វ ដាំបន្លែ…)។

 

 

 

Leave a Reply

Your email address will not be published.