May 19, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ២៥នាក់)។
នៅក្នុងកម្មវិធីនេះ កសិករនាំមុខបានបង្ហាញអំពីសកម្មភាពដែលបានរៀនសូត្រពីសហគមន៍តាសីសាមគ្គីនៅខេត្តបាត់ដំបង ក្នុងការធ្វើជីកំប៉ុស្តិ៍គោក ជីទឹកម្នាស់ទុំ (EM) និងបានអនុវត្តផ្ទាល់ក្នុងការធ្វើជីទាំងពីមុខនេះដល់អ្នកចូលរួមផងដែរ។




